* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍រត់កម្សាន្តមហាជនចម្ងាយ៥គីឡូម៉ែត្រ អបអរបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ

18-03-2026 12:37

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ រៀបចំព្រឹត្តិការណ៍រត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ អបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍រត់កម្សាន្តមហាជនចម្ងាយ៥គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៦៖០០នាទីព្រឹក ដោយចាប់ផ្តើមចេញដំណើរពីខ្លោងទ្វារព្រឹត្តិការណ៍បុណ្យទន្លេ និងមកបញ្ចប់នៅកន្លែងចេញដំណើរវិញ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ពេលវេលាតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

សូមជម្រាបថា ចំពោះការចុះឈ្មោះចូលរួមមិនមានបង់ថវិកាឡើយ។ អ្នកចុះឈ្មោះដំបូងចំនួន ១០០០នាក់ ទទួលបានអាវយឺតចំនួន១ ដោយឡែកចំពោះអ្នកចុះឈ្មោះចាប់ពីលេខរៀងទី១០០១ មិនទទួលបានអាវយឺតទេប៉ុន្តែអាចចូលរួមបាន (ចំពោះអ្នកចូលរួមទទួលបានទឹក ភេសជ្ជៈ និងអាហារសម្រន់ជាផលិតផលអាហារប្រចាំខេត្តក្រចេះ)។

អ្នកចូលរួមរត់ដល់ទីដែលពាក់អាវយឺតព្រឹត្តិការណ៍រត់កម្សាន្ត នឹងទទួលបានការបំពាក់ក្រមាអនុស្សាវរីយ៍ដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។ ក្រុមការងារនឹងរៀបចំផ្ដល់ជូនអាវយឺតព្រឹត្តិការណ៍រត់កម្សាន្តនៅរៀងរាល់ម៉ោងធ្វើការ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តក្រចេះ៕