សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ
18-03-2026 13:40
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។
យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមភូមិន្ទ ជូនឧត្តមសេនីយ៍ឯក ជឹម សុខ អត្តលេខ ០០០៦៤៦ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ»។
សូមបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ឯក ជឹម សុខ គឺជំនួសនាយឧត្តមសេនីយ៍ មាស សំអុល ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕




