ត្រីបបែលយក្សរបស់កម្ពុជា «បូណ៌មី» ទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង (Video inside)

18-03-2026 14:01

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាត្រីបបែលយក្សរបស់កម្ពុជា «បូណ៌មី» ទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹនាំដោយផ្ទាល់។

សូមជម្រាបថា ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូណ៌មី» ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣កន្លងទៅ។

ការដែលត្រីបបែលនេះត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូណ៌មី» ព្រោះត្រីនេះបានលែងចូល ក្នុងទន្លេមេគង្គវិញ នៅថ្ងៃពេញបូណ៌មី។ តាមលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា បូណ៌មី បាននិង កំពុងស្ថិតនៅក្នុងអន្លង់ដែលអ្នកនេសាទចាប់បានកន្លងមកដដែល៕

សូមស្ដាប់ប្រសាសន៍របស់លោក សរ សុពុត្រា ដូចតទៅ៖