* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមពិសាអាហារស្រាយបួស ជាមួយបងប្អូនសាសនិកឥស្លាម នៅម៉ាស្ជិតជើមៀក នូរ៉ោះ ស៊ូរ៉ែម ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប

18-03-2026 14:03

(សៀមរាប)៖ ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ» ដោយមិនប្រកាន់ពូជសាសន៍ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងក្រុមការងារ បានអញ្ជើញចូលរួមពិសាអាហារ ស្រាយបួស (ខែរ៉ម៉ាឌន) ជាមួយបងប្អូនសាសនិកឥស្លាម នៅម៉ាស្ជិតជើមៀក នូរ៉ោះ ស៊ូរ៉ែម ក្នុងភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

នេះសបញ្ជាក់ឲ្យឃើញថា «កម្ពុជា» ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឺទ្ធសភា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏នៅតែបន្តរក្សាបាននៅភាព សុខដុមសាសនា ដែលជាសសរស្តម្ភដ៏សំខាន់នៃវឌ្ឍនភាព «សន្តិភាព» របស់កម្ពុជា។

ពិធីនេះដែរមានការចូលរួមពីលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ និងលោក ហ៊ីម ស្លៃម៉ាន ហាកឹមម៉ាស្ជិតជើមៀក នូរ៉ោះ ស៊ូរ៉ែម ព្រមទាំងគណៈកម្មាធិការម៉ាស្ជិត និងបងប្អូនសាសនិឥស្លាមជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក យុន លីនណេ ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានចូលរួមពិសាអាហារស្រាយបួស (ខែរ៉ម៉ាឌន) ជាមួយបងប្អូនសាសនិកឥស្លាម នៅភូមិតាគង់នេះ និងបានថ្លែងអំណរគុណចំពោះ គណៈកម្មាធិការម៉ាស្ជិតទាំងអស់ ដែលបានរៀបចំម្ហូបអាហារដ៏ឆ្ងាញ់ពិសាផងដែរ។ ក្នុងនោះដែរ លោកក៏បានសួរនាំអំពីរបៀបរបបនៃការបួស និងច្បាប់មួយចំនួន នៅក្នុងសាសនាឥស្លាមផងដែរ។

លោក ហ៊ីម ស្លៃម៉ាន បានថ្លែងអំណរគុណចំពោះលោកអភិបាលរងខេត្ត និងក្រុមការងារ ដែលបានឆ្លៀតពេលសម្រាកពីការងារ អញ្ជើញមកចូលរួមពិសាអាហារស្រាយបួស (ខែរ៉ម៉ាឌន) ដែលជាខែមួយដែលបងប្អូនសាសនិកឥស្លាម តមចំណីអាហារ និងភេសជ្ជៈ ចាប់ពីមុនថ្ងៃរះ រហូតដល់ថ្ងៃលិច ខណៈពេលនេះបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោកកំពុងប្រតិបត្តិពីធីនេះ៕