* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ស្ពឺ សម្ពោធសមិទ្ធផល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តសំពៅផុស ហៅវត្តតាំងបំពង់ នៅស្រុកឱរ៉ាល់

18-03-2026 14:13

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តសំពៅផុស ហៅវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលកសាងអស់ទឹកប្រាក់ប្រមាណជាង២៧ម៉ឺនដុល្លារ។ ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជិត៥០០នាក់។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់បានឡើយ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ដូចដែលបានយល់ដឹងមកហើយ ពីសារៈសំខាន់នៃការដើរទន្ទឹមគ្នា នៃវិស័យទាំងពីរនេះ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង ដូចជានៅខេត្តកំពង់ស្ពឺ ដែលមានវត្តជាច្រើនដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងជាកត្តារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន អាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។

លោកបណ្ឌិតបានបន្តថា ការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺអាស្រ័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ពុទ្ធចក្រ និងអាណាចក្រ ត្រូវបានចាត់ទុកជាកងចក្រមនុស្សធម៌ដ៏មានសក្តានុពល និងមានប្រសិទ្ធភាពបំផុត ក្នុងការរួមចំណែកកសាងសង្គម សេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីជាតិ ដូចជាការកសាងសាលារៀន ស្ពាន ថ្នល់ និងការចូលរួមកិច្ចការមនុស្សធម៌ផ្សេងៗ ជាមួយរដ្ឋបាលស្រុក។

លោកអភិបាលខេត្ត បានថ្លែងដោយសង្កត់ធ្ងន់ថា ស្រុកឱរ៉ាល់ គឺជាស្រុកមួយដែលធ្លាប់រងការគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ស្រុកនេះត្រូវបានប្រកាសនៅឆ្នាំ១៩៨៥ ដោយកាត់ចេញពីស្រុកថ្ពង និងស្រុកភ្នំស្រួច ក្រោយប្រកាសសមិទ្ធផលជាច្រើនត្រូវបានផុសឡើងជាបន្តបន្ទាប់ ហើយក្នុងនោះរមណីយដ្ឋានធម្មជាតិ ដែលមានក្នុងស្រុកនេះ ក៏ត្រូវបានគាស់រំលើង និងធ្វើការអភិវឌ្ឍដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត។

ជាមួយនោះ ដើម្បីឲ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនក្នុងស្រុកនេះ អាជ្ញាធរ សហគមន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានគប្បីធ្វើការរៀបចំអនាម័យ និងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាននៅទូទាំងស្រុកឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាឲ្យសោភ័ណភាពនៃស្រុកនេះ និងទីរមណីយដ្ឋានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ៕