ត្រីមាសទី១ ឆ្នាំ២០២៦ មានអគ្គិភ័យកើតឡើង ២៤៧លើក ថយចុះ១៩លើក ធៀបនឹងឆ្នាំ២០២៥ និងបណ្តាលឲ្យមនុស្សស្លាប់២នាក់ (Video inside)

18-03-2026 14:41

(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានករណីអគ្គិភ័យបានកើតឡើងចំនួន ២៤៧លើក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ថយចុះចំនួន ១៩លើក និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ ថយចុះ១២នាក់ និងរងរបួស២៩នាក់ កើនឡើង១៧នាក់ ព្រមទាំងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។

មូលហេតុចំនួន២ គឺឆ្លងចរន្តអគ្គិសនី៤២.១៣%, ប្រើប្រាស់ភ្លើង ៣៩.៥៨% និងក្តាប់ពុំបាន១៨.២៩%។ រាជធានី-ខេត្ត ដែលកើតមានអគ្គិភ័យច្រើន គឺនៅរាជធានីភ្នំពេញកើតឡើងចំនួន ៥៣/៤២លើក កើន១១លើក, ខេត្តកណ្តាល កើតឡើងចំនួន ២៧/៣៨លើក ថយចុះ១១លើក។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕