«សង្ក្រាន្តស្ទឹងត្រែង» ផ្សាភ្ជាប់ការដឹងគុណចំពោះវីរកងទ័ពដែលបានពលីក្នុងសមរភូមិ នំបញ្ចុកសាមគ្គីជាមួយជនភៀសសឹក និងមរកតវប្បធម៌របស់ខ្មែរ (Video inside)
18-03-2026 14:49
(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «សង្ក្រាន្តស្ទឹងត្រែង» ផ្សាភ្ជាប់ការដឹងគុណចំពោះវីរកងទ័ពដែលបានពលីក្នុងសមរភូមិ នំបញ្ចុកសាមគ្គីជាមួយជនភៀសសឹក និងមរកតវប្បធម៌របស់ខ្មែរ។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំដោយផ្ទាល់។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត, លោក បានមានប្រសាសន៍ រដ្ឋបាលខេត្ត នឹងធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សន្ដិសុខ តម្លៃ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តក្នុងសង្ក្រានខេត្តស្ទឹងត្រែង។
លោក បានបញ្ជាក់ថា ក្នុងអំឡុងពេលសង្ក្រាន នឹងរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់វីវកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិ រួមជាមួយការរៀបចំនំបញ្ចុកសាមគ្គីជាមួយបងប្អូនជនភៀសសឹក និងការរៀបចំល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត ដោយផ្សាភ្ជាប់នឹងមរកតវប្បធម៌ខ្មែរ៕
សូមស្ដាប់ប្រសាសន៍របស់លោក សរ សុពុត្រា ដូចតទៅ៖




