* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់បម្រើសេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព

18-03-2026 14:56

(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិស ដៅអនុវត្តការងារឆ្នាំ២០២៦បន្ត។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​ និងមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាល លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាពគ្រប់មណ្ឌល ប្រធានមន្ទីរពេទ្យបង្អែកស្រុក អាជ្ញាធរឃុំ-សង្កាត់ អាជ្ញាធរស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា សន្និបាតនេះមានគោលបំណងផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពការងារសុខាភិបាលខេត្តឆ្នាំ២០២៥ និងបន្តពិភាក្សាចំណុចខ្លាំង ចំណុចខ្វះខាត មេរៀនបទពិសោធន៍កំណត់ទិសដៅអាទិភាពការងារសំខាន់ៗដើម្បីឆ្លើយតប និងតម្រូវការប្រជាពលរដ្ឋព្រមទាំងផ្សព្វផ្សាយលទ្ធផលសន្និបាតរបស់ក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ សមិទ្ធផលការងារប្រព័ន្ធគាំទ្រជាសារវ័ន៖

ទី១៖ បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យមានបន្ទប់ព្យាបាលធ្មេញ, ជួសជុលកែលម្អអគារជំងឺទូទៅ, អគាររបួស១ខ្នង, រៀបចំបន្ទប់សង្គ្រោះទារកទើបកើត២បន្ទប់, កំពុងសាងសង់អគារសង្គ្រោះបន្ទាន់កម្រិតធ្ងន់១ខ្នង អាចដាក់គ្រែចំនួន១៨គ្រែ នៅមន្ទីរពេទ្យខេត្ត និងសាងសង់ជួសជុលពង្រីកអគារសង្គ្រោះបន្ទាន់ និងការបំពាក់គ្រែសម្រាកចំនួន ៨គ្រែ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, ជួសជុលពង្រីកអគារមណ្ឌលសុខភាព ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជារបង, ក្លោងទ្វារ, មណ្ឌលប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ រៀបចំបន្ទប់ទឹក, បន្ទប់បោកគួក, បន្ទប់សម្លាប់មេរោគលើសម្ភារប្រើប្រាស់បន្ទប់ស្តុកសំណ ល់ឆ្លងរោគ។ល។

ទី២៖ ធនធានមនុស្ស និងការគ្រប់គ្រងឆ្នាំ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង មានមន្ត្រីក្របខណ្ឌចំនួន ៨០៨នាក់ ស្រី៥០៥នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៥៨នាក់។ ការបណ្ដុះបណ្ដាលជំនាញវេជ្ជសាស្ត្របន្ថែមដល់គ្រូពេទ្យ គិលានុបដ្ឋាក ដោយបានបញ្ជូនក្រុមគ្រូពេទ្យទៅកម្មសិក្សា និងអនុវត្តនៅមន្ទីរពេទ្យជាតិ ដូចជាផ្នែកស ងគ្រោះបន្ទាន់ និងផ្នែកលាងឈាមនៅមន្ទីរពេទ្យកាម៉ែត្រ, ផ្នែកវះកាត់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោកវេជ្ជបណ្ឌិតបានបន្តថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ប្រភេទដោយផ្ដោតលើការបង្កើនគុណភាពសេវា សមត្ថភាពបុគ្គលិកនិងការផ្ដល់សេវាដោយមិនរើសអើងទាំងនៅមន្ទីរពេទ្យរដ្ឋ និងនៅតាមមណ្ឌលសុខភាពទាំង ៤៥មណ្ឌល និងនៅតាមមន្ទីរពេទ្យបង្អែកស្រុក នៅទូទាំងខេត្តកំពង់ឆ្នាំង និងបានជំរុញការយកចិត្តទុកដាក់ដល់ក្រុមគ្រូពេទ្យទាំងអស់ឱ្យបម្រើសេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតពលរដ្ឋឱ្យអស់ពីលទ្ធភាព តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានស្នើដល់មន្ត្រីសុខាភិបាលទាំងអស់បង្កើនការយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំសុខាភិបាលយកចិត្តទុកដាក់លើជំងឺមិនឆ្លង និងអាហារូបត្ថម្ភដោយរៀបចំស្តង់ដាររបបអាហារ និងទម្លាប់រស់នៅប្រកបដោយសុខុមាលភាព ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យកាន់តែប្រាសាឡើង។

អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា វិស័យសុខាភិបាល ដែលសម្រេចបាននាពេលបច្ចុប្បន្ន គឺនៅមានកិច្ចការសំខាន់ៗជាច្រើនទៀតដែលអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធភាព ដើម្បីលើកកម្ពស់ការបម្រើសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសារវ័នជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៥ ជាពិសេសការបង្កើនសមិទ្ធិកម្មប្រព័ន្ធសុខាភិបាលឆ្ពោះ ទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ទាក់ ទងសុខភាពរួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិបាលការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្ដប់សុខភាពជាសកលឆ្នាំ២០៣៥។ សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងបង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល។

លោកបានបញ្ជាក់ថា ក្នុងនាមរូបលោកផ្ទាល់ក៏ដូច ជាថ្នាក់ដឹកនាំខេត្តបានជំរុញ និងអំពាវនាវដល់មន្ត្រីសុខាភិបាលទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាថែទាំសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋព្រមទាំងខិតខំកែលំអរគុណភាពសេវាថែទាំសុខភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់របស់មន្ទីរសុខាភិបាលខេត្ត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមធម៌ ជាពិសេសការអនុវត្តគោលនយោបាយគាំពារសង្គម និងការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់៕