បច្ចេកវិទ្យារថយន្តអគ្គីសនី ជួយជៀសវាងការប្រើប្រាស់ប្រេង 2.3លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៥
18-03-2026 15:17
(ភ្នំពេញ)៖ ការកើនឡើងនៃការទទួលយកប្រើប្រាសយានយន្តអគ្គិសនី (EVs) នៅទូទាំងពិភពលោក បានជួយជៀសវាងការប្រើប្រាស់ប្រេងចំនួន 2.3លានបារ៉ែល ក្នុងមួយថ្ងៃកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពី Business Standard នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។
លោក Claudio Lubis អ្នកវិភាគប្រេងរបស់អង្ការ BloombergNEF បាននិយាយថា ការសន្សំសំចៃប្រេងឥន្ធនៈទាំងនោះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជារៀងរាល់ឆ្នាំសម្រាប់រយៈពេលដែលនៅសល់នៃទសវត្សរ៍នេះ ។ ដោយសារអ្នកបើកបរកាន់តែច្រើនងាកទៅរកយានយន្តដំណើរការថាមពលថ្មវិញ ខណៈក្រុមស្រាវជ្រាវព្យាករថា នៅឆ្នាំ២០៣០ ការប្រើប្រាស់ប្រចាំថ្ងៃលើយានយន្តអគ្គីសនី បានជៀសវាងនៅកាតកើនឡើងទ្វេដងដល់ 5.25 លានបារ៉ែល ក្រោមអន្តរកាលសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានដាក់ពង្រាយបច្ចេកវិទ្យាថ្មី ជាការអនុវត្តគោលនយោបាយជំរុញដោយគោលដៅជាចម្បង។
ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃយានយន្តអគ្គិសនី ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយបច្ចេកវិទ្យារថយន្តអគ្គិសនីកាន់តែមានប្រជាប្រិយភាព ច្បាស់ណាស់ការប្រើប្រាស់ គឺត្រូវបានគេព្យាករណ៍ថានឹងមានការកាត់បន្ថយតម្រូវការប្រេង កាន់តែច្រើននៅពេលក្រោយនៃទសវត្សរ៍នេះ។
របាយការណ៍ដាច់ដោយឡែកមួយទៀត របស់ភ្នាក់ងារស្រាវជ្រាវ Ember ដែលជាក្រុមអ្នកស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរកឃើញថា យានយន្តអគ្គិសនីបានកាត់បន្ថយការប្រើប្រាស់ប្រេងសាំងចំនួន 1.7លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៥ ។ ខណៈលោក Daan Walter អ្នកវិភាគស្រាវជ្រាវស៊ីជម្រៅនៅ Ember បានបង្ហាញថា តួលេខទាបជាងនេះ គឺផ្អែកលើការប៉ាន់ស្មានអភិរក្សនិយមអំពីភាពញឹកញាប់នៃការប្រើប្រាស់រថយន្តកូនកាត់ប្រភេទ Plug-in Hybrid (សាំង+ម៉ូទ័រអគ្គីសនី) និងការលក់រថយន្ត EV យ៉ាងច្រើននាពេលបច្ចុបន្ប ។ ដែលការកាត់បន្ថយការប្រើប្រាសប្រេងចំនួន 1.7លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៥ ជាចំនួនខិតជិត 70% នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់។
Ember បញ្ជាក់ថា ប្រេងនៅតែជាចំណុចខ្សោយសំខាន់មួយនៃសេដ្ឋកិច្ចពិភពលោក ខណៈប្រទេសប្រហែល 79% នៅតែពឹងផ្អែកលើការនាំចូលប្រេង ហើយការកើនឡើងតម្លៃអាចបង្កើនជាបន្ទុកក្នុងការចំណាយយ៉ាងខ្លាំង។ ដោយឡែករថយន្ត EVs កំពុងក្លាយជាដំណោះស្រាយយ៉ាងសំខាន់ អាចកាត់បន្ថយការនាំចូលឥន្ធនៈប្រហែល 1/3 និងសន្សំប្រាក់ដល់ទៅ $600ពាន់លានក្នុងមួយឆ្នាំ ប្រសិនបើអនុវត្តយ៉ាងទូលំទូលាយ។
ការបញ្ជាទិញយកឡាន EV កំពុងមានការកើនឡើងយ៉ាងលឿនដោយការផ្លាស់ប្តូរនេះកំពុងកើតឡើងទូទាំងពិភពលោក មិនមែនតែក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់នោះទេ ក្នុងនោះមានចំនួន ៣៩ប្រទេស មានការលក់រថយន្ត EV លើស 10% នៃទីផ្សារ ខណៈប្រទេសចិន ឈានដល់លើស 50% នៃទីផ្សាររថយន្តថ្មី។ របាយការណ៍ដដែលបន្តឱ្យដឹងថា នៅកម្រិតប្រើប្រាស់បច្ចុប្បន្ន ជាមួយនឹងប្រេងដែលមានតម្លៃ ៨០ដុល្លារក្នុងមួយបារ៉ែល នឹងធ្វើឱ្យប្រទេសចិន នឹងសន្សំបានជាង ២៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងការនាំចូលប្រេងដែលថយចុះតាមរយៈការអភិវឌ្ឍន៍រថយន្តអគ្គិសនីក្នុងស្រុក ខណៈដែលអឺរ៉ុបនឹងសន្សំបាន ៨០០០ពាន់លានដុល្លារ និងឥណ្ឌា ៦០០លានដុល្លារក្នុងមួយឆ្នាំ។
ជាការកត់សម្គាល់ រថយន្តអគ្គិសនីមិនត្រឹមតែជួយកាត់បន្ថយការបំភាយឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបម្លែងសន្តិសុខថាមពលពិភពលោក ដោយកាត់បន្ថយការពឹងផ្អែកលើប្រេង និងហានិភ័យពីវិបត្តិអន្តរជាតិផងដែរ។ការលក់រថយន្តអគ្គិសនីជាចំណែកនៃចំនួនសរុបគឺលើសពី ១០ភាគរយ នៅក្នុងប្រទេសចំនួន៣៩ បើប្រៀបធៀបទៅនឹងប្រទេសចំនួនបួនប៉ុណ្ណោះក្នុងឆ្នាំ ២០១៩។
ការវិភាគរបស់ Ember បង្ហាញថា ប្រទេសនៅតំបន់អាស៊ី គឺស្ថិតក្នុងចំណោមប្រទេសដែលទទួលយកយ៉ាងឆាប់រហ័សបំផុតលើរថយន្ត EV ដែលជានិន្នាការមួយកំពុងធ្វើឱ្យកំណើនតម្រូវការប្រេងថយចុះរួចទៅហើយ។ នៅឆ្នាំ ២០២៥ ប្រទេសចិន បានឈានដល់ជាង ៥០ភាគរយនៃការលក់រថយន្តអគ្គិសនីជាលើកដំបូង ខណៈ ៣៨ភាគរយទៀតមាននៅក្នុងប្រទេសវៀតណាម និង ២១ភាគរយនៅក្នុងប្រទេសថៃ៕





