* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង នាខែឧសភាខាងមុខ, លោក សួន សុម៉ាលីន ជាស្តេចមាឃ និងលោកស្រី ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាងដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ

18-03-2026 15:35

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី៥ ខែឧសភា ខាងមុខនេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង មានការចូលរួមពីលោក លោកស្រី ក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំង អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត តំណាងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើវី ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានណែនាំដល់គណៈកម្មាធិការគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឲ្យឲ្យបានជិតស្និទ្ធ និងត្រូវអនុវត្តភារកិច្ច ដែលបានប្រគល់ជូនដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការសម្រួលចរាចរណ៍ និងការបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងកំឡុងពេលចូលឆ្នាំ។ ត្រូវរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកកម្សាន្តនៅខេត្តព្រៃវែង ឲ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ។

ជាមួយគ្នានេះ គណៈកម្មាធិការទាំងអស់ត្រូវតុបតែងលម្អតាមទីសាធារណៈ និងការត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីបុណ្យជាតិដ៏មានសារៈសំខាន់បំផុត។

សូមជម្រាបជូនថា ពិធីច្រត់ព្រះនង្គ័ល នឹងត្រូវរៀបចំឡើងនៅក្រុងព្រៃវែង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងពិធីច្រត់ព្រះនង្គ័លនេះ។ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាស្តេចមាឃ និងលោកស្រី ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាងដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្ដើមរដូវធ្វើស្រែចម្ការរបស់កសិករ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូរណ៍ តាមរដូវកាលបម្រើ ក្នុងវិស័យកសិកម្ម ឲ្យទទួលបានភោគផលខ្ពស់។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សងមើលប្រផ្នូលស្រុកទេស តាមរយៈគោឧសភរាជ៕