* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋជនភៀសសឹកជាង ៨០០គ្រួសារ ចាប់ឆ្នោតរេីសក្បាលដី និងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្នផ្ទះអតីតយុទ្ធជន

18-03-2026 18:30

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់បងប្អូនជនភៀសសឹក ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមជាអធិបតីភាព លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មានការចូលរួមលោក ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជដ្ឋបាលភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំង មានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ធ្វេីឡេីងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការគិតគូរយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តែងគិតពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនភៀសសឹកកំពុងរស់នៅជំរុំបណ្ដោះអាសន្ន។

លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងខិតខំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជឿជាក់ទៅលើរបស់រដ្ឋាភិបាលលើកិច្ចការងារដោះស្រាយបញ្ហាព្រំដែននេះ។

បន្ថែមពីនេះ លោក បន្តថា ជម្រកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជន ដែលបងប្អូនស្នាក់នៅ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក មានភ្លើង ប្រេីប្រាស់ គ្រប់គ្រាន់ ហេីយដេីម្បីជួយសម្រួលដល់បងប្អូន ជនភៀសសឹក រាជរដ្ឋាភិបាល ជួយសម្រួល ថ្លៃទឹក ថ្លៃភ្លើងជូនបងប្អូន រយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។

សូមបញ្ជាក់ថា ជាជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិដំបូង ក្នុងមានភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គី ៣១៨គ្រួសារ។

ចំពោះផ្ទះអតីតយុទ្ធ ដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រេីប្រាស់ផងដែរ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យបងប្អូនជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ៣០០ខ្នងផ្ទះហេីយ តាមការគ្រោងទុកនិងបញ្ចប់ការសាងសង់ផ្ទះ៣០០០ខ្នងឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕