កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមីនា៖ បង្ក្រាប១២ករណី ឃាត់ខ្លួន៣០នាក់
18-03-2026 21:14
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ឃាត់ខ្លួនជនសង្ស័យ៣០នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១២នាក់
* ករណីប្រើប្រាស់១ករណី ឃាត់ខ្លួន៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៦២៩ករណី ឃាត់ខ្លួន៤១២៦នាក់ (ស្រី២៦៩នាក់)៕




