FRESH BUSINESS: កិច្ចពិភាក្សាស្តីពី «សន្ទុះទីផ្សារក្នុងវិស័យមូលបត្រកម្ពុជា, តើវិស័យនេះផ្តល់ទំនុកចិត្តកម្រិតណាចំពោះវិនិយោគិន?» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
19-03-2026 08:21
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «សន្ទុះទីផ្សារក្នុងវិស័យមូលបត្រកម្ពុជា, តើវិស័យនេះផ្តល់ទំនុកចិត្តកម្រិតណាចំពោះវិនិយោគិន?» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕




