* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តស្វាយរៀង រៀបចំយុទ្ធនាការសម្អាតក្រុង អបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

19-03-2026 14:02

(ស្វាយរៀង)៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្តនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការចូលរួមពិធីបញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦» ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។

ពិធីនេះមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។

លោកបានបន្តថា ទីក្រុងស្អាតមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមដោយស្មារតី «សាមគ្គី» និងការទទួលខុសត្រូវខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើឱ្យក្រុងស្វាយរៀង ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត យុទ្ធនាការនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖

*ការអប់រំផ្សព្វផ្សាយ៖ បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
*សកម្មភាពអនាម័យផ្ទាល់៖ ការចុះប្រមូលសំរាមតាមដងផ្លូវ សួនច្បារសាធារណៈ និងតាមបណ្ដាលផ្សារនានាក្នុងក្រុងស្វាយរៀង
*ការលើកសោភ័ណភាព៖ ការរៀបចំទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមមន្ទីរ អង្គភាព និងសាលាក្រុង-ស្រុក។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងយុវជន បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្វាយរៀង ប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពខ្ពស់។ សកម្មភាពនេះ មិនត្រឹមតែជាការអបអរសាទរទិវាជាតិទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕