ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងស្ថាប័ន
19-03-2026 14:17
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក.អ.ក. ដោយមានការអញ្ជើញចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក. លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. និងមានលោកអគ្គលេខាធិការ លោក លោកស្រី អគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានចំណុះឱ្យ ក.អ.ក.។
កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅបន្តលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងស្ថាប័ន, ស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគ អំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពប្រសើរឡើង។
សូមជម្រាបផងដែរថា កិច្ចប្រជុំនាឱកាសនេះ ក៏ជាការស្វាគមន៍ជាផ្លូវការ ចំពោះវត្តមានលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលអញ្ជើញមកបំពេញភារកិច្ចថ្មីបន្ថែមទៀជា អនុប្រធានទី៣ ក្នុងស្ថាប័ន ក.អ.ក. ក្រោមព្រះរាជក្រឹត្យតែងតាំងដ៏ខ្ពស់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
































