ឧកញ៉ា តែ តាំងប៉ ចូលរួមជាវាគ្មិននៃកិច្ចពិភាក្សាតុមូល ការពង្រឹងការចូលរួមរបស់វ័យឯកជននៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គុណភាពជាតិឬប្រព័ន្ធស្ដង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីថាយតម្លៃអនុលោមភាព (NQI/STRACAP)នៅកម្ពុជា

19-03-2026 15:41

(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា (FASMEC) ចូលរួមជាវាគ្មិននៃកិច្ចពិភាក្សាតុមូល ការពង្រឹងការចូលរួមរបស់វ័យឯកជននៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គុណភាពជាតិឬប្រព័ន្ធស្ដង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីថាយតម្លៃអនុលោមភាព (NQI/STRACAP)នៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាកសាងសមត្ថភាព ស្ដីពីការអនុវត្តផែនទីបង្ហាញផ្លូវស្ដង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ដែលរៀបចំដោយ Regional Trade for Development (RT4D) នៅសណ្ឋាគារ កាំបូឌីយ៉ាណា៕⁩