រដ្ឋមន្រ្តីកសិកម្ម រំលឹកអំពីកំណែទម្រង់ ដោយលុបបំបាត់អគ្គនាយកដ្ឋានកៅស៊ូ (Video inside)
19-03-2026 16:16
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានថ្លែងពីដំណើរការកំណែទម្រង់មុខងារសាធារណៈក្នុងក្រសួង ដោយលុបបំបាត់អគ្គនាយកដ្ឋានកៅស៊ូ បញ្ចូលជាចម្រុះក្នុងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំពោះមុខអង្គពិធី លោក ឌិត ទីណា បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់មុខងារសាធារណៈ ដោយបានកែទម្រង់យ៉ាងស៊ីជម្រៅ ហើយបានវិភាគមុខងារគ្រប់កន្លែងទាំងអស់ វាយតម្លៃអំពីគោលនយោបាយ ពីបេសកកម្ម ពីសកម្មភាពរបស់ក្រសួងកសិកម្មផ្ទាល់៕
សូមស្ដាប់ប្រសាសន៍របស់លោក ឌិត ទីណា ដូចតទៅ៖








































