ឯកអគ្គរាជទូតកម្ពុជា ចុះសួរសុខទុក្ខពលរដ្ឋខ្មែរនៅកូរ៉េ ដែលជួបឧបទ្ទវហេតុបណ្ដាលឱ្យប្រេះឆ្អឹងស្មា
19-03-2026 16:47
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទក្ខអ្នកនាង ស្រ៊ុន ស្រីរ័ត្ន អាយុ២៨ឆ្នាំ ជាពលការិនីបម្រើការងារ ផ្នែកកសិកម្ម នៅតំបន់ក្វាងជូធំ ដែលជួបឧបទ្ទវហេតុ (រអិលដួលក្នុងបន្ទប់ទឹក) បណ្ដាលឱ្យប្រេះឆ្អឹងស្មា កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ Gwangju Yeollin Hospital។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត បានជួយឧបត្ថម្ភនូវថវិការមួយចំនួន ជូនដល់ប្អូនស្រី ទុកប្រើប្រាស់ក្នុងការសម្រាលលើថ្លៃចំណាយផ្សេងៗផងដែរ៕








