សេចក្តីជូនដំណឹង! អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ មហាវិថីព្រះមុនីវង្ស ! (Video inside)
19-03-2026 17:02
(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា ធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសដល់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដែលមានទីតាំងនៅអគារលេខ៤៤៥ ជាន់ទី១, ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។
ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ១/- ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលបានផ្តល់ព័ត៌មានគណនីធនាគារ និង ២/- ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលពុំបានផ្តល់ព័ត៌មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារជម្រះបញ្ជី តាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ១៦៨ និង ១៨០០ ២០៨ ៨៨៨៕






