រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រកាសស្តីពី «សញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន»
19-03-2026 18:47
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រកាសស្តីពី «សញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន» ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។
សេចក្តីព្រាងប្រកាសនេះ មានគោលបំណងកំណត់សញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដែលធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕



























