សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាំយកអំណោយប្រគល់ជូនស្ត្រីជាជនភៀសសឹក មកពីខេត្តឧត្តមានជ័យ កំពុងសម្រាលកូននៅមណ្ឌលសុខភាព ទីងចាក់ នៅស្រុកបរកែវ

19-03-2026 21:38

(រតនគិរី)៖ ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចាត់លោក កង សារឿន អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរកែវ នាំយកអំណោយប្រគល់ជូនស្ត្រីជាជនភៀសសឹក កំពុងសម្រាកសម្រាលកូន នៅមណ្ឌល សុខភាពទីងចាក់ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

ស្ត្រីជាជនភៀសសឹក មានឈ្មោះ ហៀប ចាន ដែលមកពីភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ បានមកសម្រាកសម្រាលកូន នៅមណ្ឌលសុខភាព ទីងចាក់ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនស្រ្តីសម្រាលកូនខាងលើនេះរួមមាន៖ ថវិកាចំនួន ២០០,០០០រៀល, អង្ករ ៦០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអៀវ ១យួរ, ឃីត ១កញប់ (មុង១ ភួយ១ សារុង១ ក្រហមា១) ពូកឈុតកូនក្មេង១ ស្រោមដៃ ស្រោមជើងកូនក្មេង ១គូរ ខោអាវមួកកូនង៉ែត ១ឈុត ម្សៅកូនក្មេង ១កំប៉ុង និងសាប៊ូកូនក្មេង ១ដប ៕