* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលស្រុកតាំងគោក ណែនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ស្រុក រួមគ្នាលុបបំបាត់ឲ្យបានទាំងស្រុង រាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន

20-03-2026 10:59

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ស្រុកតាំងគោក បានថ្លែងណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ស្រុកតាំងគោកទាំងអស់ ត្រូវរួមគ្នាលុបបំបាត់ឲ្យបានទាំងស្រុង រាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងស្រុក ដោយបានអះះអាងថា វិធានការអនុវត្តច្បាប់គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុត។

លោក ហាក់ ម៉ុងហួត បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ថ្នាក់ស្រុក ដើម្បីរួមគ្នារិះរកមធ្យោបាយ និងដាក់ចេញវិធានការសំខាន់ៗ ដើម្បីលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងស្រុក។

ថ្លែងក្នុងកិច្ចប្រជុំនេះលោក ហាក់ ម៉ុងហួត បានបញ្ជាក់ឱ្យដឹងថា វិធានការអនុវត្តច្បាប់ គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ ការផ្គត់ផ្គង់គ្រឿងញៀន ដូច្នេះត្រូវធ្វើការប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព ។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ទៀតថា «ចាប់ពីពេលនេះតទៅគណៈកម្មាធិការគ្រឿងញៀនថ្នាក់ស្រុក ត្រូវយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

ជាមួយគ្នានោះ លោកអភិបាលបានសង្កត់ធ្ងន់ និងបានណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ ត្រូវឈរលើស្មារតី «៣កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។

បន្ថែមពីនេះ លោក ហាក់ ម៉ុងហួត ក៏បានណែនាំឲ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ ៕