អគ្គនាយកនិយ័តករ​មូលបត្រ៖ ក្រុមហ៊ុនក្នុងស្រុកតូចៗ​ ក៏អាចចូលផ្សារមូលបត្របានដែរ មិនមែនសុទ្ធតែក្រុមហ៊ុនធំៗទេ តែទាមទារឱ្យមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ (Video inside)

20-03-2026 13:54

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា មិនមែនសុទ្ធតែក្រុមហ៊ុនធំៗ ទើបអាចចូលផ្សារមូលបត្របានទេ ក្រុមហ៊ុនក្នុងស្រុកតូចៗ​ ក៏អាចចុះបញ្ជីបានដែរ ប៉ុន្តែទាមទារឱ្យមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីធានាទំនុកចិត្តវិនិយោគិន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សន្ទុះទីផ្សារក្នុង​វិស័យ​មូលបត្រកម្ពុជា, តើវិស័យនេះផ្តល់​ទំនុក​ចិត្ត​បែបណាចំពោះវិនិយោគិន?» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ឲ្យតែមានរ​បាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ព្រោះអ្នកវិនិយោគត្រូវការភាពច្បាស់លាស់ លើការចាយលុយ និងត្រូវការភាពច្បាស់លាស់ លើការគ្រប់គ្រងក្រុមហ៊ុន ហើយចង់ជម្រាបថា មិនមែនសុទ្ធតែក្រុមហ៊ុនធំៗ បានចូលក្នុងផ្សារមូលបត្របាននោះទេ»

សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖