* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឃាតកម្មបាញ់ស្លាប់នៅស្រុកស្វាយលើ ខេត្តសៀមរាប ផ្តើមចេញពីជម្លោះរឿងដកបង្គោលព្រំដី, ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ភ្លាមៗ

20-03-2026 14:19

(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបើកការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនដៃដល់ម្នាក់បានភ្លាមៗ ក្រោយបាញ់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ព្រោះតែជម្លោះរឿងដកបង្គោលព្រំដីកើតឡើង នៅវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍រប​ស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីបាញ់សម្លាប់ដោយកាំភ្លើងខ្លីម៉ាក K54 និងអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការកំណត់មុខសញ្ញា និងតាមចាប់ខ្លួនជនសង្ស័យ បានភ្លាមៗ។

របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីជនដៃដល់ប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនរងគ្រោះ ឈ្មោះ អ៊ុត ថៃ អាយុ៥៥ឆ្នាំ មុខរបរកសិករ ត្រូវចំនួន៤កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនដៃដល់បានរត់ចូលព្រៃគេចខ្លួន ដោយមានកាំភ្លើងជាប់តាមខ្លួន។

ជនដៃដល់ បានរត់រហូតមកដល់ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវបានកម្លាំងនគរបាលតាមចាប់នាវេលាម៉ោង ៩៖៤០នាទី ថ្ងៃខែដដែល មានចម្ងាយជិត២ គីឡូម៉ែត្រពីកន្លែងកើតហេតុ។

ជនល្មើសមានឈ្មោះ ញឹក ម៉ៅ អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ។ នគរបាលបានដកវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 មានបង់ចំនួន២បង់ គ្រាប់ចំនួន១៦គ្រប់។

បច្ចុប្បន្ន ជនដៃដល់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕