សេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមីនា៖ បង្ក្រាប៨ករណី ឃាត់ខ្លួន១២នាក់
20-03-2026 17:14
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ឃាត់ខ្លួនជនសង្ស័យ១២នាក់។
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់
* ករណីដឹកជញ្ជូនរក្សាទុក៤ករណី ឃាត់ខ្លួន៦នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៦៥៧ករណី ឃាត់ខ្លួន៤២២២នាក់ (ស្រី២៨០នាក់)៕




