ស្ថានីយសាកឡានអគ្គិសនី Cam EV បន្តបញ្ចុះតម្លៃសាកត្រឹម ៨០០រៀលដល់ ៦ទីតាំង ខណៈមុខងារ EV Zone ជាជម្រើសល្អដល់ប្រើប្រាស់ឡានអគ្គីសនី កើនកន្លែងសាកដល់ ២១៦ទីតាំង

20-03-2026 17:57

(ភ្នំពេញ)៖ ស្ថិតក្នុងពេលវេលានៃវិបតិ្តសេដ្ឋកិច្ចប្រេងសាំងនៅមជ្ឈិមបូព៌ាដែលបានហាក់ឡើងថ្លៃខ្លាំង ពេលនេះក្រុមហ៊ុន CAM EV ដែលមានស្ថានីយសាកឡានអគ្គិសនីជាច្រើនកន្លែងនៅកម្ពុជា បានបន្តចេញប្រកាសបញ្ចុះតម្លៃសាកមកនៅត្រឹម 800៛/KWH ផ្តល់ការងាយស្រួលកាន់តែចំណេញខ្លាំងដល់អតិថិជនដែលប្រើប្រាស់ឡានអគ្គីសនីនៅកម្ពុជា ដែលពេលនេះកើនដល់ចំនួន ៦ទីតាំងហើយ ដោយមាននៅខេត្តកំពង់ធំ កំពង់ចាម ពោធិ៍សាត់ ប៉ៃលិន ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ។ ខណៈកម្មវិធី EV Zone ដែលជាជម្រើសល្អបង្ហាញទីតាំងសាកឡានអគ្គីសនីពេលនេះបានកើនកន្លែងសាកដល់ ២១៦ទីតាំង ។

អ្វីកាន់តែពិសេសនោះ គឺការស្វែងរកទីតាំងសាកឡានអគ្គិសនីដ៏ឆ្លាតវៃជាមួយ Fresh AI ជាមួយមុខងារ EV Zone បានផ្តល់ជូនលោកអ្នកដែលប្រើប្រាស់ឡានអគ្គីសនីកាន់តែទទួលបានភាពងាយស្រួលយ៉ាងឆាប់រហ័សដែលមានជាង ២០០ទីតាំងទូទាំងប្រទេស។

សម្រាប់ទីតាំងទាំង ៦របស់ទូសាក CAM EV មានដូចជា៖

ទី១៖ ភូមិអាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (Fast Charge 120KW GBT + CCS2), នៅមុខហាងកាហ្វេ។

ទី២៖ ភោជនីយដ្ឋាន សេកមាស ស្គន់ ខេត្តកំពង់ចាម (Fast Charge 120KW GBT+CCS2) ។

ទី៣៖ ស្ថានីយសាករថយន្ត EV ខេត្តពោធិសាត់ Fast Charge 120KW GBT + CCS2 ក្បែរមណ្ឌលសុខភាពព្រៃញី ខេត្តពោធិសាត់។

ទី៤៖ ស្ថានីយសាករថយន្ត Coffee 95 ក្រុងប៉ៃលិន (Fast Charge 160KW CCS2 + GBT) ត្រូវប្រើ App CAM EV ។

ទី៥៖ ស្ថានីយសាករថយន្ត EV ខេត្តបាត់ដំបង (Fast Charge 60KW GBT + CCS2) ត្រូវប្រើ App CAM EV ទីតាំងស្ថិតនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ។

ទី៦៖ ស្ថានីយសាករថយន្ត EV ក្រុងព្រះសីហនុ (Fast Charge 60KW CCS2+GBT) (តំឡើងកំលាំងសាកឆាប់ៗនេះ) ត្រូវប្រើ App CAM EV ៕

Please Download:
https://freshai.com.kh/download