ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនៅកម្ពុជា (Video inside)

21-03-2026 10:46

(ភ្នំពេញ)៖ ដោយបានពិនិត្យឃើញកន្លងមកមានម្ចាស់យានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញមួយចំនួនមិនបានចូលរួមអនុវត្ត ឱ្យបានត្រឹមត្រូវតាមខ្លឹមសារស្តីពីសញ្ញាសម្គាល់ រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន ដែលជាហេតុនាំឱ្យជនឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់ផ្លាកលេខសម្គាល់ យានជំនិះក្លែងបន្លំល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃប្រកាសខាងលើ ដោយផ្តោតជាពិសេសលើការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ដូចមានបង្ហាញក្នុងឧបសម្ព័ន្ធ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖