ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ស្របតាមស្តង់ដារអាស៊ាន

21-03-2026 14:29

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ស្របតាមស្តង់ដារអាស៊ាន។

យោងតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ឱ្យទទួលបានគុណវុឌ្ឍិកាន់តែខ្ពស់ ព្រមទាំងបំពាក់បំប៉នចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) និងវិធីសាស្ត្រចងក្រងឯកសារមេរៀន និងការបង្រៀន ស្របតាមស្តង់ដាររួមអាស៊ាន។

ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់គ្រូបង្គោលប្រចាំសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌល សមាគម អង្គការ សណ្ឋាគារ និងអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ (National Trainers) សម្រាប់ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងក្លាយជាគ្រូបង្គោលជាតិ ដែលអាចចូលរួមចំណែកក្នុងការបណ្តុះបណ្តាលអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មសណ្ឋាគារ ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មាន៖