រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ួន គឹមស្រ៊ុន
21-03-2026 18:50
(ភ្នំពេញ៖) នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ួន គឹមស្រ៊ុន ដែលបានទទួលមរណភាពកាលពីថៃ្ងព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ម៉ោង២:២១រសៀល ដោយជរាពាធ។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូ បានចូលរួមរំលែកទុក្ខដោយសេចក្ដីសង្វេគជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់អ្នកជាទីគោរពស្រឡាញ់បំផុត។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ួន គឹមស្រ៊ុន សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
















