កម្លាំងនគរបាល តាមស្រាវជ្រាវចាប់ខ្លួនក្រុមចោរប្លន់ចំនួន៤នាក់ នៅខណ្ឌពោធិ៍សែនជ័យ

21-03-2026 23:12

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូចំនួន៤នាក់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងម៉ាកស្តុបពី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅដីវាលតាមផ្លូវបេតុង ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ វេលាម៉ោង១៣៖៨នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកាកាបសង្កាត់កាកាប២។

ជនរងគ្រោះមានឈ្មោះ ភិន ចាន់សេរី ភេទស្រី អាយុ៣៤ឆ្នាំ។​ ដោយឡែកជនសង្ស័យទាំង៤នាក់ រួមមាន៖
ទី១៖ ឈ្មោះ ភោគ សំណាង អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិកាកាប២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
ទី២៖ ឈ្មោះ ណា ទិត្យ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១១ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ
ទី៣៖ ឈ្មោះ ហៀប គន្ធា អាយុ៤៣ឆ្នាំ អ្នកទទួលផល ស្នាក់នៅផ្ទះលេខក៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ
ទី៤៖ ឈ្មោះ ឆាយ រតនា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលំ ភូមិអណ្តូងចាស់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

សម្រាប់វត្ថុតាង សមត្ថកិច្ច បានដកបានម៉ូតូដាវគ្រឿងញៀន និងសំភារៈចំនួន។ បច្ចុប្បន្ន សម្រាប់ជនល្មើសទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងធ្វើការសាកសួរចាត់ការតាមនីតិវិធីបន្តទៀត៕