លោកបណ្ឌិត អ៊ាង សុផល្លែត បំពាក់អំពូលសឡាជាង៣០០ខ្នងផ្ទះជូនប្រជាសហគមន៍ទេទឹកពុះ

22-03-2026 08:29

(កំពង់ស្ពឺ)៖ ផ្ទះប្រជាសហគមន៍ទេទឹកពុះជាង៣០០ខ្នងផ្ទះ ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានបំពាក់អំពូលសឡា ដើម្បីជួយសម្រួលការបំភ្លឺនៅពេលយប់ កាត់បន្ថយការប្រើភ្លើងអគ្គិសនីជួយសន្សំសំចៃកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងជួយដល់បរិស្ថានផងដែរ។

អំពូលសឡានេះ រៀបចំបំពាក់ជូនដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ទាប់ពីការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងអញ្ជើញចុះទៅកាន់តំបន់ភ្នំខ្នងផ្សារ និងទេទឹកពុះ កាលពីដើមឆ្នាំ២០២៥ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពង់ស្ពឺ រួមគ្នាកែលំអ និងរៀបចំឱ្យតំបន់ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ និងទេទឹកពុះក្លាយជាតំបន់ទេសចរណ៍ដែលទាក់ទាញ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

លោក អ៊ាង សុផល្លែត បាននិងកំពុងដឹកនាំកែលំអតំបន់អេកូទេសចរណ៍ទាំងនេះ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងឡាយសម្រួលដល់ការទៅលេងកម្សាន្តរបស់ប្រជាពលរដ្ឋ៕