ព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត កំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ! (Video inside)
22-03-2026 10:12
(សៀមរាប)៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត បានចាប់ផ្ដើម នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃដដែលនេះ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៖ ចាប់ពីម៉ោង ៥៖០០ព្រឹក ដល់ម៉ោង៦៖៣០ព្រឹក។
សមរាត្រីអង្គរ (Equinox) គឺជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលកើតឡើងពីរដងក្នុងមួយឆ្នាំ (ចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា និងខែកញ្ញា) នៅពេលព្រះអាទិត្យរះត្រង់កំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត បានបង្កើតទិដ្ឋភាពស្រស់ស្អាត និងមានន័យជ្រាលជ្រៅផ្នែកស្ថាបត្យកម្ម និងតារាសាស្ត្រ។
បាតុភូតនេះបង្ហាញពីភាពអស្ចារ្យនៃការគណនា និងការរៀបចំទិសដៅសំណង់របស់បុព្វបុរសខ្មែរ ដែលអាចបញ្ចូលវិទ្យាសាស្ត្រតារាសាស្ត្រជាមួយស្ថាបត្យកម្មបានយ៉ាងច្បាស់លាស់។ សមរាត្រីអង្គរ (Equinox) បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ មកទស្សនាព្រះអាទិត្យរះត្រង់កំពូលប្រាសាទជារៀងរាល់ឆ្នាំ។
សូមទស្សនាទិដ្ឋភាពដ៏អស្ចារ្យ និងកម្រនៃព្រឹត្តិការណ៍ «សមរាត្រី» (Vernal Equinox) ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត៖










