សមាគមសហគ្រិននិស្សិតខេមអេដ បង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “Fruit2Root - ដើមដុះលើផ្លែ

23-03-2026 11:14

(ភ្នំពេញ)៖ នាថ្ងៃ អាទិត្យ ទី២២ ខែកុម្ភះ ឆ្នាំ២០២៦ សមាគមសហគ្រិននិស្សិតខេមអេដ (CamEd Entrepreneur Club) បង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «Fruit2Root - ដើមដុះលើផ្លែ​៖ Growth Beyond Existing» បានទទួលជោគជ័យ និងប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមគាំទ្រពីទស្សនិកជនយ៉ាងច្រើន។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកអំពីការអនុវត្តជាក់ស្តែងក្នុងការងារសវនកម្មចាប់ពីអតីតកាលរហូតដល់នាពេលបច្ចុប្បន្ន។ តើបច្ចេកវិទ្យាត្រូវបានប្រើប្រាស់និងនាំមកនូវភាពផ្លាស់ប្តូរដូចម្តេចខ្លះដែរក្នុងវិស័យនេះ។ ហើយការចូលរួមចំណែកមួយនេះវាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ក្រុមនិសិត្សដើម្បីលើកស្ទួយវិស័យសហគ្រិននៅកម្ពុជា។ សមាគមសហគ្រិននិស្សិតខេមអេដបានចេញសេចក្តីថ្លែងអំណរគុណ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្លាំងខ្លាចំពោះអ្នកទាំងអស់គ្នាដែលមានវត្តមាននៅថ្ងៃកម្មវិធី។​ ទន្ទឹងនឺងនេះអ្វីដែលធ្វើឱ្យកាន់តែរំភើបទៅទៀតនោះគឺ ការដែលបានឃើញវត្តមានយ៉ាងច្រើនកុះករពីសំណាក់ គណៈអធិបតី​ វាគ្មិនកិត្តិយស អ្នកសម្របសម្រួល សិល្បករ​ ម្ចាស់ឧបត្ថម្ភ អ្នកជំនាញផ្សេងៗ និងភ្ញៀវកិត្តិយសទាំងអស់ដែលមានចំណាប់អារម្មណ៍ និងមានវត្តមានរាល់គ្រប់ព្រឹត្តិការណ៍របស់សមាគមសហគ្រិននិស្សិតខេមអេដ (CamEd Entrepreneur Club)»។⁩