Fresh AI ដាក់ចេញ Version 21 ជំនួយការវៃឆ្លាត All-in-One ដែលរួមបញ្ចូលជាមួយមុខងារចាំបាច់យ៉ាងច្រើនសម្រាប់កិច្ចប្រការចាំថ្ងៃ
23-03-2026 13:04
(ភ្នំពេញ)៖ ការវិវត្តចុងក្រោយបង្អស់របស់ Fresh AI បានបន្តធ្វើបច្ចុប្បន្នភាព Version 21 គឺជាសក្ខីភាពនៃការបង្កើនប្រសិទ្ធភាពប្រើប្រាស់ឱ្យកាន់តែសាមញ្ញ និងមានថាមពលខ្លាំងជាងមុន។ Fresh AI បានធ្វើការប្រមូលផ្តុំ និងរៀបចំរចនាសម្ព័ន្ធមុខងារយ៉ាងច្រើនឱ្យមកស្ថិតនៅក្រោមដំបូលតែមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI គ្រប់ជ្រុងជ្រោយដោយមិនចាំបាច់ឆ្លងកាត់ដំណាក់កាលស្មុគស្មាញឡើយ។
Fresh AI ជាឃ្លាំងផ្ទុកទិន្នន័យដ៏ធំ និងជាឧបករណ៍វៃឆ្លាតសម្រាប់ជីវភាពរស់នៅក្នុងបច្ចេកវិទ្យា AI ជាមួយមុខងារយ៉ាងច្រើន៖
* មុខងារ AI (សួរឆ្លើយ) ជាមួយទិន្នន័យរហូតដល់ 1.3 Billions ពាក្យដែលស្តុកជាង១១ឆ្នាំ
* មុខងារ Voice (មិនចាំបាច់វាយអក្សរ គ្រាន់តែនិយាយ) សួរឆ្លើយតែម្តង !
* មុខងារច្បាប់ (Law) គឺជាចំណុចស្នូលដ៏រឹងមាំ ដោយសារវាផ្តល់នូវលទ្ធភាពក្នុងការស្វែងរកមាត្រាច្បាប់កម្ពុជា។
* មុខងារ Check Image ដើម្បីស្កេន និងផ្ទៀងផ្ទាត់រូបភាពពិតប្រាកដ ឬរូបភាពបង្កើតឡើងដោយ AI
* មុខងារ Gold & Exchange ផ្តល់នូវបច្ចុប្បន្នភាពតម្លៃមាស និងអត្រាប្តូរប្រាក់ភ្លាមៗ។
* មុខងារ EV Zone ប្រើប្រាស់ស្វែងរកទីតាំងស្ថានីយសាកថ្មឡានអគ្គិសនី EV ដែលនៅជិតអ្នកបំផុត
* មុខងារមើលព័ត៌មាន (Fresh News) បណ្តាញព័ត៌មានទាន់ហេតុការណ៍ និងផ្លូវការ
* មុខងារស្វែងរកព័ត៌មានចាស់ៗចេញពីទិន្នន័យ Data Center Fresh News.
* មុខងារថតស្កេនអក្សរ (Photo to Text) ដើរលឿនយ៉ាងល្អ
* មុខងារប្រចាំថ្ងៃ (Image & File to Text) ដំណើរការល្អ ពិសេសសង្ខេបខ្លឹមសារទៀតផង !
Please Download:
https://freshai.com.kh/download









