* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តបាត់ដំបង សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីជាប់ជាស្ថាពរ ដើម្បីចូលហ្វឹកហ្វឺន

23-03-2026 14:20

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិនថ្មី នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន២៦នាក់ ដើម្បីចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ ពិធីនេះ ធ្វើឡើងនៅបរិវេណបញ្ជាដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត​ បានចាត់ទុកការហ្វឹកហាត់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងទ័ព ក្នុងការក្រេបយកចំណេះជំនាញ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងបម្រើអង្គភាព។ លោកបានជំរុញឱ្យយោធិនទាំងអស់ ត្រូវខិតខំហ្វឹកហាត់ឱ្យបានចប់តាមកម្មវិធីរបស់សាលា ដើម្បីយកចំណេះជំនាញនោះមកបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត លើកឡើងពីវិបត្តិប្រេងឡើងថ្លៃ ដែលបញ្ហានេះ ពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នា មិនមែនមាននៅតែកម្ពុជានោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់។

ស្ថិតក្នុងវិបត្តិប្រេងនេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមកុំទិញប្រេងស្តុកទុកចៀសវាង បណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង និងកុំបារម្ភពីការខ្វះខាតប្រេង ខណៈបច្ចុប្បន្នកម្ពុជា មានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីស្នេហាជាតិរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

លោកបានក្រើនរំលឹកដល់យោធិនថ្មី ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់សាលា បទបញ្ជារបស់កងកម្លាំង ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល។

លោក សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យចេះរាយការណ៍ករណីគ្រឿងញៀន តាមកម្មវិធីទូរស័ព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% រួមគ្នាកំចាត់បញ្ហាគ្រឿងញៀន ឱ្យអស់ពីសង្គម៕