* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកអភិរក្សរកឃើញសត្វប្រភេទថ្មី និងកម្រជាច្រើន នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង

23-03-2026 15:26

(បាត់ដំបង)៖ ក្រុមអ្នកអភិរក្ស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញពីប្រភេទសត្វជាច្រើន ដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសិក្សារូងភ្នំជាង៦០ នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះ បានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលមួយចំនួនធំ គឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។

ដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើន ដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន៣ ប្រភេទដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactyluskampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ខ្យងឧទយាទិត្យ (Clostophisudayaditinus) និង ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ ២ ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ដែលប្រភេទថ្មីទាំង ៧នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណៈ ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានកំណត់អត្តសញ្ញាណ។

ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វា ត្រោស ក្ងោក និងសត្វកែះជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។

តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្តុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជា រណ្តៅ ទឹក ប្រភព ទឹក និង អូរ ក្រោមដីជាដើម។ ទោះបីជាការស្រាវជ្រាវនៅតំបន់នេះនៅមានកម្រិតនៅឡើយ តែតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗមានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ។ តំបន់ទេសភាពទាំងនេះក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់អេកូទេសចរណ៍ផងដែរ។

តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់នេះបង្ហាញជាថ្មីម្តងទៀតថា កម្ពុជាគឺជាប្រទេសដែលមានភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវជម្រុះដែលមានតម្លៃទាំងនៅក្នុងស្រុក និងសម្រាប់សកលលោក។ ប្រព័ន្ធអេកូឡូស៊ីរបស់យើង មិនត្រឹមតែជាទីជម្រកនៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗសម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវតម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងការការពារ និងការគ្រប់គ្រងធនធានទាំងនោះប្រកបដោយនិរន្តរភាព។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីធានាថាការអភិវឌ្ឍមានតុល្យភាពជាមួយនឹងការអភិរក្ស ជាលទ្ធផលបេតិកភណ្ឌធម្មជាតិរបស់យើងត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ»។

កញ្ញា ធី សុធារ៉ែន មន្ត្រីសម្របសម្រួលផ្នែកជីវៈចម្រុះគម្រោងតំបន់ទេសភាពភ្នំថ្មកំបោរបានរៀបរាប់ថា៖ «តំបន់ទេសភាពភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជាគឺជាកំណប់ដ៏អាថ៌កំបាំងនៃវិទ្យាសាស្ត្រដែលកំពុងរង់ចាំការស្រាវជ្រាវ។ ក្រៅពីនៅអាចមានវត្តមានប្រភេទល្មូន និងខ្យងដែលយើងមិនទាន់រកឃើញ ឬក៏រូងភ្នំដែលលាក់បាំងខ្លួន ក៏អាចនៅមានអ្វីៗជាច្រើនណាស់ដែលយើងមិនដឹងអំពីប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសនេះ និងប្រភេទជីវៈចម្រុះដែលរស់នៅក្នុងតំបន់នោះ។ បើគ្មានការគ្រប់គ្រងប្រកបដោយចីរភាពទេ យើងប្រហែលជាបាត់បង់ឱកាសរកឃើញនូវអ្វីៗដ៏ពិសេសដែលមាននៅតំបន់ទាំងនេះ។
តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ដែលកើតចេញពីកត្តាមនុស្សហើយប្រភេទជីវៈចម្រុះសំខាន់ៗ ក៏អាចផុតពូជមុនពេលវាត្រូវបានគេរកឃើញ និងកត់ត្រា។ យើងបាននិងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក ដើម្បីពង្រឹងការការពារតំបន់ទេសភាពទាំងនេះ ដោយអាទិភាពទីមួយគឺផ្តោតលើការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាព»។