សហជីពនៅកម្ពុជា គាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់ បងប្អូនកម្មករនិយោជិត (Video inside)

23-03-2026 15:51

(ភ្នំពេញ)៖ សហជីពគ្រប់និន្នាការបង្ហាញការពេញចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលដល់បងប្អូន កម្មករនិយោជិតតាមរយៈការសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។

សហជីពនៅកម្ពុជា បានមើលឃើញថា ទាំងភាគីរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីនិយោជកសុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការឆ្លើយតបចំពោះស្ថានការប្រេងឡើងថ្លៃនេះ ជាពិសេស ក្នុងស្ថានភាពនេះភាគីនិយោជកបានរួមចំណែកបន្ថែមការចំណាយរបស់ខ្លួនទាំងដែលខ្លួនក៏កំពុងតែរងផលប៉ះពាល់ដូចគ្នាដែរ៕