* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ត្រីជិតផុតពូជ ៣ក្បាលបន្ថែមទៀត ត្រូវបានព្រលែងចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់

23-03-2026 16:54

(ពោធិ៍សាត់)៖ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានព្រលែងត្រីជិតផុតពូជ ៣ក្បាលចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ ដែលស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពិធីនេះ មានការចូលរួមដោយលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់, រដ្ឋបាលជលផលក្រគរ, សង្កាត់រដ្ឋបាលជលផលកំពង់លួង, ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល, មហាវិទ្យាល័យវិទ្យាសាស្រ្តជលផលនិងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកម្លាំងរាជអាវុធហត្ថស្រុកក្រគរ និងសហគមន៍នេសាទអន្លង់រាំង។

សូមជម្រាបថា ប្រភេទត្រីកម្រ និងជិតផុតពូជ ដែលបានព្រលែងចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ មានដូចជា ត្រីគល់រាំង ទម្ងន់ ៨គីឡូក្រាម មួយក្បាល មានប្រវែងដងខ្លួន ៧៣ស.ម ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ អ៊ុក នី រស់នៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងត្រីរាជ ១ក្បាល ទម្ងន់ ៤០គីឡូក្រាម ប្រវែងដងខ្លួន ១៦៣ ស.ម ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ ហោ ហៀង រស់នៅភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។​

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ត្រីគល់រាំងចំនួន ២ក្បាល មានទម្ងន់ ៧០គីឡូក្រាម ត្រូវបានលែងចូលអាងទឹកខេត្តត្បូងឃ្មុំ ដើម្បីអភិរក្សធនធានជលផល ជាពិសេសប្រភេទត្រីដែលជាអត្តសញ្ញាណជាតិ «មច្ឆាជាតិ» និងកំពុងរងការគំរាមកំហែង។

ដូច្នេះនេះជាលើកទី៣ហើយ សម្រាប់ក្នុងឆ្នាំ២០២៦នេះ ដែលប្រជានេសាទបានប្រគល់ប្រភេទជិតផុតពូជ ដែលសរុបទាំងអស់ចំនួន ០៥ក្បាល (ត្រីគល់រាំងចំនួន ០២ក្បាល និងត្រីរាជចំនួន ០៣ក្បាល)៕