សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដាក់ចេញ «យុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វ៣» ដើម្បីធានាសន្ដិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ និងការនាំចេញ (Video inside)
23-03-2026 17:18
(ភ្នំពេញ)៖ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា កិច្ចប្រជុំកំពូលរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងដាក់ចេញ «យុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វ» ដើម្បីធានាសន្ដិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ និងការនាំចេញ។
សូមជម្រាបថា វិស័យចិញ្ចឹមសត្វ គឺជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខអាហាររបស់ប្រទេស វាមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់អាហារ បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងទាំងអស់គ្នាមិនអាចបោះបង់ចោលបាន។
ទិសដៅរបស់រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចិញ្ចឹមសត្វជាពិសេស ការពង្រឹងសុខភាពសត្វ និងការគ្រប់គ្រងជំងឺ ការកែលម្អគុណភាពផលិតកម្ម ការលើកកម្ពស់ស្តង់ដារ និងសុវត្ថិភាពអាហារ ការគាំទ្រកសិករ និងអ្នកវិនិយោគទាំងអស់៕
សូមស្ដាប់ការពន្យល់របស់លោក លី ឡាវីល ដូចតទៅ៖















