ដោះស្រាយបញ្ហាគ្រឿងញៀន ដេីម្បីសុខភាពនិងមនុស្សធម៌! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមីនា៖ បង្ក្រាប១៣ករណី ឃាត់ខ្លួន២៤នាក់
23-03-2026 17:37
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ២៤នាក់។
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៦នាក់
* ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន៩នាក់
* ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៦៩២ករណី ឃាត់ខ្លួន៤៣៣៣នាក់ (ស្រី២៨៤នាក់)៕




