អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនិងច្បាប់អន្តរជាតិ៖ ថៃ មិនអាចបន្តកាន់កាប់ទឹកដីកម្ពុជា នៅក្នុងរយៈពេលយូរបានទេ (Video inside)

23-03-2026 17:56

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចបានលើកឡើងថា ថៃមិនអាចកាន់កាប់ទឹកដីកម្ពុជា បានយូរនោះទេបើទោះជាពេលនេះ ថៃបានសាងសង់សំណង់រឹងមាំច្រើនប្រភេទក្ដី ព្រោះតែដែនដីដែលថៃកាន់កាប់នោះ គឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមានការទទួលដោយច្បាប់អន្តរជាតិ។ សម្រាប់លោកបណ្ឌិតបានបញ្ជាក់ទៀតថា នៅពេលដែលសភាពការណ៍នយោបាយផ្ទៃក្នុងថៃ មានភាពស្ងប់ស្ងាត់ ស្ងានភាពព្រំដែនកម្ពុជា-ថៃ ក៏អាចវិលទៅរកប្រក្រតីភាពបានផងដែរ។

ជាមួយគ្នានេះលោក អាន ប៉ាស្ទី ដែលជាអ្នកជំនាញច្បាប់អន្តរជាតិ បានលើកឡើងដូចគ្នា អង្គការសហប្រជាជាតិ នៅតែមានអំណាចបង្ខំឲ្យថៃ ដកកងទ័ពចេញជាបន្ទាន់ពីដែនដីកម្ពុជា ដូចឆ្នាំ១៩៦២ ដូច្នេះសេនារីយ៉ូនេះ នៅតែអាចកើតមានឡើងនៅពេលខាងមុខសម្រាប់កម្ពុជា។ អ្នកជំនាញទាំង២រូបបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖