លោក អាន ប៉ាស្ទី៖ ការឈ្លានពានរបស់ថៃ មកលើកម្ពុជា ធ្វើឲ្យអាស៊ាន ខូចរូបភាពល្អៗដែលធ្លាប់មានលើឆាកអន្តរជាតិ (Video inside)
23-03-2026 18:10
(ភ្នំពេញ)៖ លោក អាន ប៉ាស្ទី អ្នកស្រាវជ្រាវគោលនយោបាយ អភិវវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត និងជាអ្នកជំនាញច្បាប់អន្តរជាតិ បានលើកឡើងថា ការឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជា ដោយរំលោភច្បាប់អន្តរជាតិ គឺជាសកម្មភាពមួយដែលបណ្ដាមិត្តអន្តរជាតិមិនទទួលស្គាល់នោះទេ មិនតែប៉ុណ្ណោះរូបសកម្មភាពរំលោភច្បាប់អន្តរជាតិរបស់ថៃ មកលើកម្ពុជា បានធ្វើឲ្យសហគមន៍អាស៊ានទាំងមូល ខូចរូបភាពស្ទើតែទាំងស្រុងនៅក្នុងសហគមន៍អន្តរជាតិ។ ការណ៍លើកឡើងរបស់អ្នកជំនាញរូបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖













