* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ កម្ពុជាតែងតែគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងការលុបបំបាត់ការរើសអើងគ្រប់ទម្រង់

23-03-2026 20:55

(មណ្ឌលគិរី)៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា កម្ពុជាតែងតែគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី រួមទាំងអនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដែលកម្ពុជាបានផ្តល់សច្ចាប័នតាំងពីឆ្នាំ១៩៨៣។ ភ្ជាប់ទៅនឹងការមិនរើសអើងពូជសាសន៍នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាបាននូវគោលជំហរមិនរើសអើង បើទោះជាកម្ពុជាមានវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ។ ជាក់ស្តែងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការគ្របជាន់ថ្នាក់ និងប្រជាជនទូទៅឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ដោយមិនត្រូវមានការការរើសអើង ឬការប្រើប្រាស់អំពើហិង្សា ឬបង្ករគ្រោះថ្នាក់ផ្សេងៗដល់ប្រជាជន ពលករ ឬអ្នកជំនួញជាជនជាតិថៃ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានការរើសអើងពូជសាសន៍ ឬជនជាតិឡើយ។

លើលពីនេះជនជាតិថៃ ដែលជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ទទួលបានការការពារសុវត្ថិភាព ពីការរើសអើងនិងអំពើហិង្សាផងដែរ។ ទាំងនេះគឺជាមូលដ្ឋានយ៉ាងសំខាន់បង្ហាញពីការគោរពតម្លៃពីកំណើតរបស់មនុស្ស និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាពជាមួយប្រទេសជិតខាង ផ្ទុយពីយោធាថៃ ដែលបានឈ្លានពាន និងប្រព្រឹត្តទង្វើល្មើសច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិសព្វបែបយ៉ាង រួមមានការបិទច្រកព្រំដែនដោយឯកតោភាគី ការចាប់ទាហានខ្មែរ ២០រូបដោយខុសច្បាប់ ការចាប់រំលោភបូកពលការិនីកម្ពុជា ការប្រើប្រាស់ អំពើ ហិង្សា លេីពលករខ្មែរ ដែលរស់នៅប្រទេសថៃ និងការប្រើប្រាស់សំឡេងរំខានដោយហ្រ្វេកង់ខ្ពស់ ជាដើម។

ទន្ទឹមនេះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈវិធានការការទូត និងច្បាប់ ព្រមយន្ដការនានាទាំងកម្រិតតំបន់អាស៊ាន និងអន្តរជាតិ។

ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានចេញញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ ការថ្កោលទោស និងលិខិតផ្សេងៗចំនួន៦០ ព្រមទាំងបានទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ដោយបានជួបពិភាក្សាទ្វេភាគីផ្សេងៗចំនួន ២៩ជំនួប រួមមានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បណ្តាប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិតាមវិស័យនានា ដើម្បីប្រាប់ពីស្ថានភាពពិតជាក់ស្តែងនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលបានចូលរួមសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ព្រមទាំងជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិក្នុងការបន្ត និងរក្សាការការពារ និង ការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអង្គសិក្ខាសាលាអំពីជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបន្ដទាមទារដែនដីកម្ពុជាដែលថៃបានឈ្លានពានមកវិញ និងបានស្នើឱ្យបន្ដជឿជាក់និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕