អ្នកតាមដានបញ្ហាសង្គម និងនយោបាយ៖ ផែនការបំបែកបំបាក់សាមគ្គីជាតិរបស់លោក សម រង្ស៉ី មិនអាចទទួលការគាំទ្រពីយុវជន និងពលរដ្ឋឡើង ព្រោះពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព និងមើលឃើញយ៉ាងច្បាស់ពីគំនិតទុច្ចរិតរបស់ជនក្បត់ជាតិ

23-03-2026 21:06

(ភ្នំពេញ)៖ លោក រិន សុភក្ដិ ជាប្រជាពលរដ្ឋខ្មែរមួយរូបកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បានសូមសម្ដែងមតិចំពោះសមាជរបស់រាជរដ្ឋាភិបាលឯករាជ២៣-តុលា ដែលដឹកនាំដោយលោក សម រង្ស៊ី ដើម្បីបង្កើតរាជរដ្ឋាភិបាលក្រៅប្រទេសមួយ ក្នុងចេតនាបំផ្លាញសន្តិភាព និងការឯកភាពជាតិ សាមគ្គីជាតិរបស់ប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡើងពីការបោះឆ្នោត។

អ្នកតាមដានបញ្ហាសង្គម និងនយោបាយរូបនេះ បានលើកឡើងថា៖ «ខ្ញុំបានតាមដាននូវកម្មវិធីសមាជ នៅក្នុងខែមីនា ឆ្នាំ២០២៦ គឺ ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលហៅថា សមាជ រាជរដ្ឋាភិបាលកម្ពុជា ឯករាជ២៣-តុលា គឺបង្កើតក្រុមមួយ និងដើម្បីបង្កើតរាជរដ្ឋាភិបាលក្រៅប្រទេសមួយ។ ជាក់ស្ដែងខ្ញុំបានស្ដាប់កិច្ចសម្ភាសន៍មួយរបស់លោក សម រង្ស៊ី គឺគាត់បានបង្ហាញនូវឆន្ទៈយ៉ាងមុះមុតដដែល គឺគាត់បានបង្កើតនូវរដ្ឋាភិបាលឯករាជ២៣-តុលា មានចក្ខុវិស័យ និងគោលបំណងច្បាស់លាស់មួយ គឺដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលមួយ ដែលស្របច្បាប់ ហើយកំពុងដែលដឹកនាំរាជរដ្ឋាភិបាលនៅកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី»។

បន្ថែមពីនេះ លោកបានបន្ដថា៖ «ក្នុងនាមជាយុវជនមួយរូបដែលស្រលាញ់នូវការតាមដានផ្នែកនយោបាយ ហើយខ្ញុំក៏មិនមែនជាអ្នកនយោបាយទេ គឺជាប្រជាពលរដ្ឋតាមដាននូវនយោបាយ។ លោកយល់ឃើញថាការធ្វើនយោបាយរបស់លោក សម រង្ស៊ី មានចក្ខុវិស័យដែលបង្កើតនូវការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាបង្កើតនូវឆន្ទៈឲ្យប្រជាពលរដ្ឋមានវិវាទ ឬក៏បង្កជាជម្លោះខ្មែរ និងខ្មែរ មានចេតនាក្នុងការបំបែកបំបាក់ ឯកភាពសាមគ្គីជាខ្មែរផងដែរ»

លោក រិន សុភក្តិ បានគូសបញ្ជាក់ថា អ្វីដែលក្រុមលោក សម រង្ស៊ី កំពុងតែបង្កើតវាមិនអាចបង្កើនការគាំទ្រពីយុវជនទៀតបានឡើយ ពីព្រោះការធ្វើនយោបាយបែបសម្លាប់ភាគីម្ខាង យុវជនបច្ចុប្បន្នមិនចង់បានគោលនយោបាយបែបហ្នឹងទេ។ យុវជន និងប្រជាពលរដ្ឋ គឺចង់បានសន្តិភាពមុនសិន និងការអភិវឌ្ឍន៍ធនធានមនុស្សដែលមានមូលធនចេះច្បាប់ក្នុងប្រទេសច្បាស់លាស់ ដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាទឹកដី ដែនអធិបតេយ្យភាព និងការអភិវឌ្ឍឲ្យខ្លាំងផងដែរ៕

សូមការលើកឡើងរបស់ លោក រិន សុភក្តិ ដូចខាងក្រោម៖