* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់

24-03-2026 14:26

(ពោធិ៍សាត់)៖ លោក ផាម វ៉ាន់អាន អនុលេខាបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងបានការចូលរួមពី លោក ត្រាន់ ទួនអាញ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៃព្រះរាជណាចក្រកម្ពុជា។

លោក ផាម វ៉ាន់អាន អនុលេខាបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណៈប្រតិភូ មកចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកកម្ពុជានាពេលនេះ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដែលបានទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ចំពោះគណៈប្រតិភូទាំងអស់។

លោកអនុលេខាបក្ស ក៏បានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្អិតរមួត រវាងខេត្តដុងថាប់ និងខេត្តពោធិ៍សាត់ ក្នុងរយៈកាលកន្លងមក បានផ្លាស់ប្ដូរប្រតិភូខេត្ត ទៅសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាមួយ។

ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់, លោក ផាម វ៉ាន់អាន សូមប្រសិទ្ធពរបវរមហាប្រសើរ ជូនចំពោះលោក ខូយ រីដា ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តពោធិ៍សាត់ សូមបានជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានសម្តែងក្តីរំភើប និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តដុងថាប់ និងស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរ មកកាន់ទឹកដីខេត្តពោធិ៍សាត់។

វត្តមានរបស់គណៈប្រតិភូខេត្តដុងថាប់ និងស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបងនាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ និយាយដោយឡែក។ ជាការពិតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលយើងបានពូនជ្រំយ៉ាងល្អប្រសើរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ និងការអភិវឌ្ឍសម្រាប់ប្រជាជន នៃខេត្តយើងទាំងអស់គ្នា។

លោក ខូយ រីដា បានជម្រាបជូនថា យើងមិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជា ពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកសង្ឃឹមថាមិត្តភាពល្អឥតងាករេ រវាងកម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

លោកអភិបាលខេត្តពោធិ៍សាត់ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏សប្បុរស និងពាក្យពេចន៍ជូនពរដ៏មានអត្ថន័យរបស់គណៈប្រតិភូខេត្តដុងថាប់ និងស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង។ ក្នុងឱកាសឆ្នាំថ្មីមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ លោកសូមជូនពរឱ្យ គណៈប្រតិភូទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច និងសូមឱ្យចំណងមិត្តភាព "កម្ពុជា-វៀតណាម" ស្ថិតស្ថេរជាអមតៈ ព្រមទាំងកាន់តែរីកចម្រើនឡើង៕