* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចែកពងទាស្ងោរ១ម៉ឺនគ្រាប់ដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្ត៣កន្លែងនៅស្រុកពារាំង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

24-03-2026 14:42

(ព្រៃវែង)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ រដ្ឋបាលស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំកម្មវិធីសង្ក្រាន្តចំនួន ៣កន្លែង ដើម្បីបង្កើនបរិយាកាសរីករាយ សាមគ្គីភាព និងអភិរក្សប្រពៃណីវប្បធម៌ជាតិ។

តាមការបញ្ជាក់ កម្មវិធីសង្ក្រាន្តទាំង ៣កន្លែង នឹងប្រព្រឹត្តទៅដូចខាងក្រោម៖

*ទី១៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធនៅខាងមុខវិទ្យាល័យព្រៃព្នៅ
*ទី២៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធនៅបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ពារាំង
*ទី៣៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ប្រារព្ធនៅបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល។ ក្នុងកម្មវិធីសង្ក្រាន្តនីមួយៗ មានរៀបចំសកម្មភាពបែបប្រពៃណីជាច្រើន រួមមាន ការតាំងបង្ហាញផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងកម្មវិធីរាំលេងកម្សាន្តយ៉ាងសម្បូរបែប។

ជាពិសេស សម្រាប់សង្ក្រាន្តសហគមន៍ព្រៃព្នៅ ក៏មានការផ្តល់ជូនពងទាស្ងោរចំនួន ១០,០០០គ្រាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃផងដែរ។

រដ្ឋបាលស្រុកពារាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមក្នុងកម្មវិធីសង្ក្រាន្តនេះឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាអបអរសាទរ និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ៕