* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកោះកុង ចូលរួមសច្ចាប្រណិធាន និងបំពាក់កន្សែងជូនក្រុមកាយរិទ្ធឹចំនួន៤៨៤នាក់ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ

24-03-2026 14:45

(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្ត និងជាប្រធានកាយរិទ្ធិជាតិកម្ពុជាខេត្តកោះកុង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនក្រុមកាយរិទ្ធឹ ៤៨៤នាក់ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។ ពិធីនេះដោយមានការចូលរួមសមាជិក-សមាជិកាលោកគ្រូ-អ្នកគ្រូ នវការិទ្ធឹចំនួន៤៨៤នាក់ ដែលរៀបចំឡើងនៅសាលមហោស្រព ខេត្តកោះកុង។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំខេត្ត បានលើកឡើងថា ក្នុងឆ្នាំ២០២៦ កាយរិទ្ធឹក្នុងខេត្តកោះកុង មានចំនួន៥៥៦នាក់ ស្រី២៩២នាក់ ចំនួនកាយរឹទ្ធឹ ដែលត្រូវបំពាក់កន្សែង នាពេលឱកាសនេះ មានថ្នាក់ដឹកនាំកាយរិទ្ធឹចំនួន៧នាក់ ស្រី១ លោកគ្រូ-អ្នកគ្រូ មានចំនួន២៥នាក់ ស្រី៤នាក់ និងកាយរិទ្ធឹជំទង់ចំនួន២៨០នាក់ ស្រី ១៣៥នាក់ កាយរិទ្ធឹប្អូន មានចំនួន២១៦នាក់ ស្រី១៣០នាក់ មកពីកង១១ឯកភាព ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ សរុបចំនួន៤៨៤នាក់ ស្រី២៧២នាក់។

លោកបានបន្តថា សកម្មភាពរបស់កាយរិទ្ធឹ កំពុងតែប្រតិបត្តិ នៅតាមគ្រឹះស្ថានសិក្សាទូទាំងខេត្ត ជាពិសេសជួយការងារសង្គម ដែលមាននៅតាមសហគមន៍ និងស្វែងយល់ពីការងារ និងបទពិសោធន៍បង្កើនធនធាននោះ ដើម្បីជាតិ និងប្រទេសជាតិទៅថ្ងៃអនាគត។

លោកស្រី ឈីង វ៉ា សូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ដល់លោកប្រធាន អនុប្រធានគណៈស្នងការកាយរិទ្ធឹខេត្ត គ្រប់លំដាប់ថ្នាក់មេ កងឯកភាពតាមសាលានីមួយៗ ដែលបានរួមសហការគ្នារក្សានិរន្តិរភាព នៃការងារនេះហើយ ដែលបានអនុវត្តយ៉ាងល្អប្រសើរ។

លោកស្រី បានបន្ថែមថា បរិបទសកលភាវូបនីកម្ម ព្រះរាជាណាចក្រកម្ពុជា កំពុងតែបោះជំហានលើមាគ៌ា ដ៏ត្រឹមត្រូវក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាគរុគណកាយរិទ្ធឹជាតិកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នៃប្រទេសជាតិទាំងមូល មានសន្តិភាពពេញបរិបូណ៌ មានវឌ្ឍនភាពបំផុតដែលជាមូលដ្ឋាន ធ្វើឲ្យប្រទេសជាតិ មានស្ថេរភាពផ្នែកនយោបាយ និងការអភិវឌ្ឍ។

ក្នុងឱកាសការសច្ចាប្រណិធាន និងបំពាក់កន្សែងនេះ លោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗ កាយរិទ្ធឹជាតិកម្ពុជា និងកាន់តែស៊ីជម្រៅលើកកិច្ចការងារកាយរិទ្ធឹបន្ថែម ដែលអភិវឌ្ឍន៍កម្លាំងយុវជន ឲ្យមានធនធានសមត្ថភាព ដើម្បីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង និងរីកចម្រើនដូចអារ្យប្រទេសនានាលើពិភពលោក៕