* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចាប់ខ្លួនជនជាតិប៉ាគីស្ថាន៣នាក់ និងខ្មែរ២នាក់ ពាក់ព័ន្ធករណីឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ

24-03-2026 15:03

(ភ្នំពេញ)៖ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ៣នាក់ និងជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធករណីឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការឃាត់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដំបូង ឈ្មោះ MD SAYFUZZAMAN ជនជាតិបង់ក្លាដេស រួចបន្ដធ្វើការស្រាវជ្រាវ។

ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធនឹងការឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ រួមមាន៖ ១៖ឈ្មោះ KHAN NAEEM (STAVE KHAN) ភេទប្រុស ជនជាតិប៉ាគីស្ថាន, ២៖ឈ្មោះ KHAN MEHDI HASSAN (DAWOOD IBRAHIM) ភេទប្រុស ជនជាតិប៉ាគីស្ថាន, ៣៖ឈ្មោះ SHAHBAZ MUHAMMAD ភេទប្រុស ជនជាតិប៉ាគីស្ថាន, ៤៖ឈ្មោះ អែម រតនៈ ហៅ ខេ ភេទប្រុស ជនជាតិខ្មែរ និង៥៖ឈ្មោះ ជឹម ចាន់កែ ហៅម៉េង ភេទប្រុស ជនជាតិខ្មែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ (ជនជាតិបង់ក្លាដេស១នាក់, ប៉ាគីស្ថាន៣នាក់ និងខ្មែរ២នាក់) ត្រូវឃាត់ខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) រង់ចាំចំណាត់ការបន្ត៕