* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស

24-03-2026 15:07

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុខសន្តិភាព និងសុវត្ថិភាពមានតួនាទីស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលនាំឱ្យក្រសួងមហាផ្ទៃដាក់ចុះនូវគោលនយោបាយជាតិស្តីពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានគោលដៅក្នុងការធានានូវសុវត្ថិភាព និងធានានូវការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដែលជាកាគាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នាទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំដោយលោក អ៊ួច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ប្រសិនបើសង្គមមួយពោរពេញទៅដោយអំពើអាណាចារ្យ ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងនៅក្នុងសហគមន៍នោះ យើងអាចស្រមៃថាតើសង្គមរបស់យើង ឬសហគមន៍របស់យើងមានភាពសុខសាន្តដែរឬអត់ ដែលសូម្បីតែគ្រួសារក៏ដូចគ្នា ប្រសិនបើសមាជិកគ្រួសារណាមួយញៀនល្បែងស៊ីសង ឬញៀនគ្រឿងញៀន ប្រាកដណាស់គ្រួសារមួយនោះនឹងត្រូវបំផ្លិចបំផ្លាញជាក់ជាមិនខាន ដែលនាំឱ្យបាត់បង់សុភមង្គលក្នុងគ្រួសារដោយចៀសមិនរួច ដែលចំណុចនេះគឺជាចំណុចសំខាន់ ដែលឯកឧត្តមយល់ថា ការផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មិនមែនត្រឹមតែជាមូលដ្ឋានសម្រាប់យើងនៅក្នុងការយកទៅផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋនោះទេ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ប៉ុន្តែ ក្នុងនាមយើងម្នាក់ៗជាប្រជាជនត្រូវតែស្វែងយល់ពីគោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះក៏ជាមូលដ្ឋានមួយសម្រាប់យើងយល់ដឹងបន្ថែមក្នុងការអប់រំសមាជិកគ្រួសាររបស់យើង អប់រំសហគមន៍របស់យើង អប់រំមន្ត្រីរបស់យើងដែលកំពុងធ្វើការជាមួយគ្នា ហើយថាពាក្យថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះមិនត្រឹមតែសំដៅទៅលើ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់លោកគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺត្រូវរាប់ចាប់ពីកន្លែងធ្វើការឡើងទៅ ព្រោះកន្លែងធ្វើការរបស់យើងគឺស្ថិតនៅក្នុងមូលដ្ឋាននៃភូមិ ឃុំ សង្កាត់ដូចតែគ្នា។ ដូច្នេះ ប្រសិនបើកន្លែងធ្វើការរបស់យើងមានសុវត្ថិភាព ការបំពេញកិច្ចការងារក៏វាសប្បាយចិត្ត គ្មានការថ្នាំងថ្នាក់ និងគ្មានបញ្ហាអ្វីកើតឡើង»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កន្លងទៅនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចុះនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះក្រសួងព័ត៌មានស្ថិតក្នុងចំណោមក្រសួងដំបូងៗ ដែលធ្វើសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើតេស្តទឹកមូត្រមន្ត្រីរាជការក្រោមឱវាទក្រសួងថាតើមានផ្ទុកសារធាតុញៀន ឬអត់។

ជាលទ្ធផលមន្ត្រីរាជជាង ១ ០០០នាក់ គឺពុំមានផ្ទុកសារធាតុញៀនទេ នេះមានន័យថា មន្ត្រីបានគោរពយ៉ាងខ្ជាប់ខ្ជួននូវការចាកឆ្ងាយពីគ្រឿងញៀន ជាការសម្អាតចកក្នុងបឹង ជាការសន្សុទ្ធមន្ត្រីរាជការរបស់យើងកុំឱ្យមានការប៉ះពាល់គ្រឿង ដែលការប៉ះពាល់គ្រឿងញៀននេះវានឹងប៉ះពាល់ដល់អនាគត ប៉ះពាល់ទៅដល់ការសម្រេចចិត្ត នោះប្រសិនជាអ្នកដែលញៀនថ្នាំធ្លាក់ទៅលើអ្នកដែលមានការសម្រេចចិត្តលើផ្នែកនយោបាយ ឬអ្វីផ្សេងទៀតដែលយើងមិនបានដឹងនៅពេលដែលគាត់សម្រេចចិត្ត ឬនៅពេលគាត់មានបញ្ហាគឺជាគ្រោះថ្នាក់មួយសម្រាប់ក្រសួងស្ថាប័ន និងសម្រាប់ជាតិផងដែរ៕