* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងមហាផ្ទៃ ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តវិធានការសន្សំសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនី

24-03-2026 15:18

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមអនុវត្តនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី។

១៖ វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ

* អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវមានផែនការក្នុងការរៀបចំវិធានការសមស្រប និងច្នៃប្រឌិតដើម្បីសម្រួលចរាចរណ៍ ក្នុងអំឡុងម៉ោងកកស្ទះ នៅតាមទីប្រជុំជន និងក្នុងឱកាសប្រារព្ធពិធីបុណ្យជាតិធំៗដើម្បីជៀសវាងការកកស្ទះចរាចរណ៍ដែលតម្រូវឱ្យមានការចំណាយប្រេងឥន្ទនៈច្រើន
* គ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានគម្រោងនឹងរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំនានា ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការប្រជុំដោយផ្ទាល់ទៅប្រជុំតាមប្រព័ន្ធអនឡាញ កាត់បន្ថយកិច្ចប្រជុំ ឬសិក្ខាសាលាដែលត្រូវធ្វើដំណើរឆ្ងាយ និងកាត់បន្ថយការទៅប្រជុំនៅបរទេស
* ត្រូវធ្វើជំរឿនយានយន្តរបស់រដ្ឋ និងការប្រើប្រាស់ ដោយត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវរាល់បេសកកម្ម ដែលប្រើប្រាស់យានយន្តរដ្ឋ ក្នុងនោះបេសកកម្មមិនចាំបាច់
* ត្រូវផ្អាក ឬបញ្ចូលគ្នាដើម្បីសន្សំសំចៃប្រេងឥន្ធនៈ រាល់បេសកកម្មដែលមានគោលដៅ និងពេលវេលាស្របគ្នា
* ត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយដែលប្រើប្រាស់ប្រេងឥន្ធនៈ ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ
* លើកទឹកចិត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យប្រើប្រាស់រថយន្តក្រុងសាធារណៈឱ្យបានច្រើន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ
* ពិចារណាកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ៥០% ក្នុងរយៈពេល២ខែ ចាប់ពីទទួលបានសេចក្ដីណែនាំនេះ។

២៖ ការរៀបចំមន្ត្រីមកបំពេញការងារ

* ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកាលវិភាគបែងចែកកម្លាំងមន្ត្រីរាជការមកបំពេញការងារតាមចំនួនចាំបាច់ នៃមន្ត្រីរាជការសរុប និងអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួនទៀត បំពេញការងារតាមអនឡាញពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយចំនួន ជាអាទិ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល
* ចំពោះមន្ត្រីរាជការដែលមកបំពេញការងារផ្ទាល់ ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យលទ្ធភាពរៀបចំកន្លែងបំពេញការងាររួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី
* ត្រូវកំណត់មន្ត្រីបង្គោល ឬមន្ត្រីចាំបាច់ ដែលត្រូវតែមានវត្តមានជាប្រចាំ ដើម្បីធានាមិនឱ្យមានការរាំងស្ទះដល់ចរន្តការងាររដ្ឋបាលប្រចាំថ្ងៃ។

៣៖ វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី

* ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅកម្រិត ២៥ °C និងត្រូវបិទម៉ាស៊ីនត្រជាក់មុនពេលចេញពីធ្វើការយ៉ាងតិច ១៥នាទី
* ត្រូវបិទភ្លើង បិទម៉ាស៊ីនត្រជាក់ និងបរិក្ខារអគ្គិសនីទាំងអស់នៅក្នុងបន្ទប់ដែលមិនមានមនុស្សរង់ចាំ ឬមិនប្រើប្រាស់
* បើកវាំងនន ឬបង្អួចការិយាល័យ ដើម្បីប្រើប្រាស់ពន្លឺ និងខ្យល់ធម្មជាតិក្នុងកម្រិតដែលអាចធ្វើទៅបាន
* អនុវត្តវិធានការចាំបាច់ផ្សេងៗទៀតតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

៤៖ ករណីលើកលែងចំពោះប្រតិបត្តិការផ្សេងៗ
*វិធានការខាងលើនេះ មិនត្រូវរារាំង ឬធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់ ប៉ុន្តែក៏ត្រូវឈរលើស្មារតីសន្សំសំចៃ ដូចខាងក្រោម៖
កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់
កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានា
ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្ត៕